អកុសល របស់​បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត ដោយ​ឧបាយ​នៃ​ប្រាជ្ញា កើតឡើង​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​អកុសល​របស់​បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត ដោយ​ឧបាយ​មិនមែន​ជា​ប្រាជ្ញា កើតឡើង​ឬ។ អើ។ ប្រសិនបើ អកុសល របស់​បុគ្គល​កាល​ធ្វើ​ទុក​ក្នុងចិត្ត ដោយ​ឧបាយ​មិនមែន​ជា​ប្រាជ្ញា កើតឡើង ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា អកុសលមូល ទន្រ្ទាន​កុសល​មូល​ទេ។
 [១២៤] អកុសលមូល ទន្រ្ទាន​កុសល​មូល​ដែរ​ឬ។ អើ។ កាម​សញ្ញា កើតឡើង​ជា​លំ​ដាប់​នៃ​នេ​ក្ខម្ម​សញ្ញា ព្យាបាទ​សញ្ញា កើតឡើង​ជាលំដាប់​នៃ​អព្យាបាទ​សញ្ញា វិហឹសា​សញ្ញា កើតឡើង​ជាលំដាប់​នៃ​អវិហឹសា​សញ្ញា ព្យាបាទ កើតឡើង​ជាលំដាប់​នៃ​មេត្តា វិហឹសា កើតឡើង​ជាលំដាប់​នៃ​ករុណា អរ​តិ កើតឡើង​ជាលំដាប់​នៃ​មុទិតា បដិឃៈ កើតឡើង​ជាលំដាប់​នៃ​ឧបេក្ខា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៧០ | បន្ទាប់