អវិជ្ជា អវិជ្ជោឃៈ អវិជ្ជា​យោ​គៈ។បេ។ អវិជ្ជា​នី​វរ​ណៈ ប្រាសចាក​ចិត្ត​ឬ។ អើ។ អវិ​ជ្ជានុ​ស័យ ប្រកបដោយ​ចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អវិ​ជ្ជានុ​ស័យ ប្រាសចាក​ចិត្ត​ឬ។ អើ។ អវិ​ជ្ជានុ​ស័យ រាប់បញ្ចូល​ក្នុង​ខន្ធ​ណា។ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ។ សង្ខារក្ខន្ធ​ប្រាសចាក​ចិត្ត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សង្ខារក្ខន្ធ ប្រាសចាក​ចិត្ត​ឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ ប្រាសចាក​ចិត្ត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អវិ​ជ្ជានុ​ស័យ ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ ប្រាសចាក​ចិត្ត​ឬ។ អើ។ អវិជ្ជា ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ ប្រាសចាក​ចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អវិជ្ជា ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ ប្រកបដោយ​ចិត្ត​ដែរ​ឬ។ អើ។ អវិ​ជ្ជានុ​ស័យ ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ ប្រកបដោយ​ចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អវិ​ជ្ជានុ​ស័យ ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ ប្រាសចាក​ចិត្ត​ឬ ចុះ​អវិជ្ជា ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ ប្រកបដោយ​ចិត្ត​ឬ។ អើ។ សង្ខារក្ខន្ធ​ខ្លះ ប្រកបដោយ​ចិត្ត
ថយ | ទំព័រទី ៨ | បន្ទាប់