បរិ​យា​បន្ន​កថា


 [១៤៨] រូប​រាគៈ ដេក​តាម​រូបធាតុ រាប់បញ្ចូល​ក្នុង​រូបធាតុ​ឬ។ អើ។ ការស្វែងរក​សមាបត្តិ ការស្វែងរក​កំណើត ការ​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន ប្រព្រឹត្តទៅ​ជាមួយគ្នា កើតជា​មួយ​គ្នា ច្រឡំ​គ្នា ប្រកប​ព្រម មានកំណើត​ជាមួយគ្នា រលត់​ជាមួយគ្នា មាន​វត្ថុជា​មួយ​គ្នា មាន​អារម្មណ៍​ជាមួយគ្នា ដោយចិត្ត​ដែល​ស្វែងរក​សមាបត្តិ ចិត្ត​ដែល​ស្វែងរក​កំណើត ចិត្ត​ដែល​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ការ​មិន​ស្វែងរក​សមាបត្តិ ការ​មិន​ស្វែងរក​កំណើត ការ​មិន​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន ប្រព្រឹត្តទៅ​ជាមួយគ្នា កើតជា​មួយ​គ្នា ច្រឡំ​គ្នា ប្រកប​ព្រម មានកំណើត​ជាមួយគ្នា រលត់​ជាមួយគ្នា មាន​វត្ថុជា​មួយ​គ្នា មាន​អារម្មណ៍​ជាមួយគ្នា ដោយចិត្ត​ដែល​មិន​ស្វែងរក​សមាបត្តិ ចិត្ត​ដែល​មិន​ស្វែងរក​កំណើត ចិត្ត​ដែល​មិន​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន​ទេ​ឬ។ អើ។ ប្រសិនបើ ការ​មិន​ស្វែងរក​សមាបត្តិ ការ​មិន​ស្វែងរក​កំណើត ការ​មិន​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន។បេ។ មាន​អារម្មណ៍​ជាមួយគ្នា ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រូប​រាគៈ ដេក​តាម​រូបធាតុ រាប់បញ្ចូល​ក្នុង​រូបធាតុ​ទេ។បេ។
ថយ | ទំព័រទី ៨៤ | បន្ទាប់