[១៥១] អរូប​រាគៈ​ដេក​តាម​អរូបធាតុ រាប់បញ្ចូល​ក្នុង​អរូបធាតុ​ដែរ​ឬ។ អើ។ ការស្វែងរក​សមាបត្តិ ការស្វែងរក​កំណើត ការ​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន ប្រព្រឹត្តទៅ​ជាមួយគ្នា កើតជា​មួយ​គ្នា ច្រឡំ​គ្នា ប្រកប​ព្រម មានកំណើត​ជាមួយគ្នា រលត់​ជាមួយគ្នា មាន​វត្ថុជា​មួយ​គ្នា មាន​អារម្មណ៍​ជាមួយគ្នា ដោយចិត្ត​ដែល​ស្វែងរក​សមាបត្តិ ចិត្ត​ដែល​ស្វែងរក​កំណើត ចិត្ត​ដែល​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ការ​មិន​ស្វែងរក​សមាបត្តិ ការ​មិន​ស្វែងរក​កំណើត ការ​មិន​នៅជា​សុ​ខក្នុង​បច្នុ​ប្ប​ន្ន មាន​អារម្មណ៍​ជាមួយគ្នា ដោយចិត្ត​ដែល​មិន​ស្វែងរក​សមាបត្តិ។បេ។ ទេឬ។ អើ។ ប្រសិនបើ ការ​មិន​ស្វែងរក​សមាបត្តិ ការ​មិន​ស្វែងរក​កំណើត។បេ។ មាន​អារម្មណ៍​ជាមួយគ្នា ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា អរូប​រាគៈ ដេក​តាម​អរូបធាតុ រាប់បញ្ចូល​ក្នុង​អរូបធាតុ​ទេ។
 [១៥២] អរូប​រាគៈ ដេក​តាម​អរូបធាតុ រាប់បញ្ចូល​ក្នុង​អរូបធាតុ​ដែរ​ឬ។ អើ។ សទ្ទ​រាគៈ ដេក​តាម​សទ្ទ​ធាតុ រាប់បញ្ចូល​ក្នុង​សទ្ទ​ធាតុ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អរូប​រាគៈ ដេក​តាម​អរូបធាតុ រាប​បញ្ចូល​ក្នុង​អរូបធាតុ​ដែរ​ឬ។ អើ។ គន្ធ​រាគៈ។បេ។ រស​រាគៈ។បេ។ ផោដ្ឋព្វ​រាគៈ ដេក​តាម​ផោដ្ឋព្វ​ធាតុ
ថយ | ទំព័រទី ៨៦ | បន្ទាប់