អបរិយាបន្នកថា
[១៦៣] ទិដ្ឋិ ជាអបរិយាបន្នៈឬ។ អើ ។ មគ្គ ផល និព្វាន សោតាបត្តិមគ្គ សោតាបត្តិផល សកទាគាមិមគ្គ សកទាគាមិផល អនាគាមិមគ្គ អនាគាមិផល អរហត្តមគ្គ អរហត្តផល សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥន្រ្ទិយ ពលៈ ពោជ្ឈង្គៈ (ជាអបរិយាបន្នៈ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៦៤] បុគ្គលមិនគួរនិយាយថា ទិដ្ឋិ ជាអបរិយាបន្នៈទេឬ។ អើ។ គួរពោលថា បុថុជ្ជន ជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំងឡាយដែរឬ។ អើ។ គួរពោលថា បុគ្គលប្រាសចាកទិដ្ឋិដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ ទិដ្ឋិ ជាអបរិយាបន្នៈ។
ចប់ អបរិយាបន្នកថា។
ចប់ ចុទ្ទសមវគ្គ។
ឧទ្ទាននៃចុទ្ទសមវគ្គនោះ គឺ
និយាយអំពីកុសលមូល ទន្រ្ទានអកុសលមូល អកុសលមូល ទន្រ្ទានកុសលមូល ១ សឡាយតនៈ ១ ឆវិញ្ញាណកាយ ១ អរិយរូប អាស្រ័យមហាភូតរូប ១ អនុស័យនោះឯង គឺបរិយុដ្ឋានៈនោះ ១ បរិយុដ្ឋានៈប្រាសចាកចិត្ត ១ រូបរាគៈជាដើម ដេកតាមធាតុ ១ ទិដ្ឋិ ជាអព្យាក្រឹត ១ ទិដ្ឋិ ជាអបរិយាបន្នៈ ១។