អើ ។ ប្រសិនបើ ពួក​ធម៌​ជា​កិរិយា​ព្យា​ក្រឹត​មុនៗ ជា​បច្ច័យ ដោយ​អនន្តរ​ប្ប​ច្ច័​យ នៃ​ពួក​ធម៌​ជា​កិរិយា​ព្យា​ក្រឹត ក្រោយៗ គឺ​អា​សេវនា​នោះ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បច្ច័យ ដោយ​អនន្តរ​ប្ប​ច្ច័​យ បច្ច័យ ដោយ​អា​សេវន​ប្ប​ច្ច័​យ។
 [១៧៩] បុគ្គល​មិន​គួរ​និយាយ​ថា ភាវៈ​នៃ​ធម៌​ជា​បច្ច័យ កំណត់​ហើយ​ទេ​ឬ។ អើ ។ បច្ច័យ ដោយហេតុ​ប្ប​ច្ច័​យ ក៏​មាន បច្ច័យ ដោយ​អារម្មណ​ប្ប​ច្ច័​យ ក៏​មាន បច្ច័យ ដោយ​អនន្តរ​ប្ប​ច្ច័​យ ក៏​មាន បច្ច័យ ដោយ​សម​នន្ត​រប្ប​ច្ច័​យ ក៏​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ភាវៈ​នៃ​ធម៌​ជា​បច្ច័យ កំណត់​ហើយ​ទេ។

ចប់ បច្ចយ​តាក​ថា។


អញ្ញមញ្ញ​ប្ប​ច្ច​យក​ថា


 [១៨០] សង្ខារ​ទំាង​ឡាយ កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ ហើយ​បុគ្គល​មិន​គួរ​ពោល​ថា អវិជ្ជា​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ​ផង​ទេ​ឬ។ អើ។ ក្រែង​អវិជ្ជា កើត​ដោយសារ​សង្ខារ​ឬ។ អើ។ ប្រសិនបើ អវិជ្ជា​កើត​ដោយសារ​សង្ខារ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សង្ខារ​ទាំងឡាយ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ផង អវិជ្ជា​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ​ផង​ដែរ។
ថយ | ទំព័រទី ៩៦ | បន្ទាប់