អទ្ធាកថា
[១៨៤] កាល សម្រេចហើយឬ។ អើ។ រូប (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារទាំងឡាយ។បេ។ វិញ្ញាណ (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អតីតកាល សម្រេចហើយឬ។ អើ។ រូប (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារទាំងឡាយ។បេ។ វិញ្ញាណ (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាលជាអនាគត សម្រេចហើយឬ។ អើ។ រូប (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារទាំងឡាយ។បេ។ វិញ្ញាណសម្រេចហើយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាលជាបច្ចុប្បន្ន សម្រេចហើយឬ។ អើ។ រូប (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារទាំងឡាយ។បេ។ វិញ្ញាណ (សម្រេចហើយ) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ ដែលកន្លងទៅហើយ ជាកាលកន្លងទៅហើយឬ។ អើ។ ចុះកាលជាអតីត មាន ៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ ដែលមិនទាន់មានមក ជាកាលអនាគតឬ។