កើតឡើង តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ពួក​សត្វ​ក្រៅ​នេះ ដែល​ប្រកបដោយ​ចក្ខុ កាល​ចាប់បដិសន្ធិ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ផង ធម្មាយតនៈ នឹង​កើតឡើង​ផង។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង​ដែរ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​ចក្ខុ កាល​ច្យុត កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ចាប់បដិសន្ធិ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង ចក្ខា​យតនៈ កើតឡើង​ផង។
 [៤៤៨] ឃានាយតនៈ របស់​សត្វ​ណា កើតឡើង រូបាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ បណ្ដា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព សត្វ​ទាំងឡាយ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ ឃានាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ពួក​សត្វ​ក្រៅ​នេះ ដែល​ប្រកបដោយ​ឃានៈ កាល​ចាប់បដិសន្ធិ ឃានាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ផង រូបាយតនៈ នឹង​កើតឡើង​ផង។ មួយ​យ៉ាង​ទៀត
ថយ | ទំព័រទី ២១៦ | បន្ទាប់