ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង ចក្ខាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤៦០] ឃានាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។
[៤៦០] ឃានាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។