ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព ឃានាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ ពួក​សត្វ​ក្រៅ​នេះ ដែល​ប្រកបដោយ​ឃានៈ កាល​ចាប់បដិសន្ធិ ឃានាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ផង រូបាយតនៈ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ កើតឡើង​ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ឃានៈ កាល​ច្យុត​ចាក​កាមាវចរ​ភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព និង​ពួក​រូបាវចរ​សត្វ រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ឃានៈ កាល​ចាប់បដិសន្ធិ រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង ឃានាយតនៈ កើតឡើង​ផង ក្នុង​ទីនោះ។
 [៤៦១] ឃានាយតនៈ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​កាមាវចរ​ភព ឃានាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ទីនោះ តែម​នាយ​តនៈ​របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ក្រៅ​នេះ
ថយ | ទំព័រទី ២២៦ | បន្ទាប់