[៤៦៤] រូបាយតនៈ របស់សត្វណា កើតឡើងក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងកើតឡើងក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយរូប កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ធម្មាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ កើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលច្យុត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ ដែលប្រកបដោយរូប កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងកើតឡើងផង រូបាយតនៈ កើតឡើងផង ក្នុងទីនោះ។
[៤៦៥] មនាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ធម្មាយតន របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។
[៤៦៥] មនាយតនៈ របស់សត្វណា កើតឡើង ក្នុងទីណា ធម្មាយតន របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។