[៤៦៨] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង រូបាយតនៈ របស់សត្វនោះ នឹងមិនកើតឡើងទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ បណ្ដាពួកសត្វ កាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនកើតឡើង ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ បណ្ដាពួកសត្វកាលបរិនិព្វាន ក្នុងបញ្ចវោការភព និងពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង។