[៤៧៧] ចក្ខាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានចក្ខុ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងកាមាវចរភព កាលច្យុតចាករូបាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ឃានាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព កាលចូលទៅកាន់រូបាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ឃានាយតនៈ ពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព កាលច្យុតចាកកាមាវចរភព ពួកអសញ្ញសត្វ និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចក្ខាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។