[៤៨៦] មនាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលច្យុត កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង មនាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
[៤៨៧] ចក្ខាយតនៈ របស់សត្វណា កើតឡើងហើយ សោតាយតនៈ របស់សត្វនោះ នឹងកើតឡើងដែរឬ។ បណ្ដាពួកសត្វដែលកើតក្នុងបច្ឆិមភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន ចក្ខាយតនៈ របស់សត្វនោះ កើតឡើងហើយ តែសោតាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចក្ខាយតនៈ របស់សត្វទាំងនោះក្រៅនេះ