[៤៩០] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង​ហើយ មនាយតនៈ។បេ។ ធម្មាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ ចក្ខា​យតនៈ របស់​ពួក​សត្វ​នោះ ដែល​កើត​ក្នុង​បច្ឆិមភព កើតឡើង​ហើយ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង ធម្មាយតនៈ នឹង​កើតឡើង​ផង។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ​ដែរ​ឬ។ អើ។
 [៤៩១] ឃានាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ រូបាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ បណ្ដា​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន ឃានាយតនៈ របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឃានាយតនៈ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង រូបាយតនៈ នឹង​កើតឡើង​ផង។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ឃានាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ២៥១ | បន្ទាប់