[៤៩២] ឃានាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ មនាយតនៈ។បេ។ ធម្មាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ ឃានាយតនៈ របស់​ពួក​សត្វ​នោះ ដែល​កើត​ក្នុង​បច្ឆិមភព កើតឡើង​ហើយ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ឃានាយតនៈ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង ធម្មាយតនៈ នឹង​កើតឡើង​ផង។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ឃានាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ​ដែរ​ឬ។ អើ។
 [៤៩៣] រូបាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ មនាយតនៈ។បេ។ ធម្មាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង​ដែរ​ឬ។ រូបាយតនៈ របស់​ពួក​សត្វ​នោះ ដែល​កើត​ក្នុង​បច្ឆិមភព កើតឡើង​ហើយ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ រូបាយតនៈ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង ធម្មាយតនៈ នឹង​កើតឡើង​ផង។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង រូបាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ២៥២ | បន្ទាប់