កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ រូបាយតនៈ របស់​ពួក​អសញ្ញ​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ រូបាយតនៈ របស់​ពួក​សត្វ​ជា​បញ្ច​វោ​កា​រៈ​នោះ នឹង​កើតឡើង​ផង ចក្ខា​យតនៈ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [៤៩៩] ចក្ខា​យតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​បញ្ចវោការ​ភព កើតឡើង​ហើយ ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខា​យតនៈ របស់​ពួក​សត្វ​ជា​បញ្ច​វោ​កា​រៈ​នោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង មនាយតនៈ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ មនាយតនៈ របស់​ពួក​អរូបព្រហ្ម​នោះ នឹង​កើតឡើង ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ មនាយតនៈ របស់​ពួក​សត្វ​ជា​បញ្ច​វោ​កា​រៈ​នោះ នឹង​កើតឡើង​ផង ចក្ខា​យតនៈ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ២៥៥ | បន្ទាប់