ធម្មាយតនៈ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ធម្មាយតនៈ របស់​ពួក​អរូបព្រហ្ម​នោះ នឹង​កើតឡើង ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ធម្មាយតនៈ របស់​ពួក​សត្វ​ជា​បញ្ច​វោ​កា​រៈ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង រូបាយតនៈ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [៥០៥] មនាយតនៈ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ មនាយតនៈ របស់​សត្វ​ទាំងនោះ ដែល​កើត​ក្នុង​បច្ឆិមភព កើតឡើង​ហើយ ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មនាយតនៈ របស់​ពួក​សត្វ​ជាច​តុ​វោ​កា​រៈ និង​ជា​បញ្ច​វោ​កា​រៈ​នោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង ធម្មាយតនៈ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​កើតឡើង​ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ធម្មាយតនៈ របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​កើតឡើង​ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ធម្មាយតនៈ របស់​ពួក​សត្វ​ជាច​តុ​វោ​កា​រៈ និង​ជា​បញ្ច​វោ​កា​រៈ​នោះ នឹង​កើតឡើង​ផង មនាយតនៈ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ២៥៩ | បន្ទាប់