[៥០៦] ចក្ខា​យតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ សោតាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ទេ​ឬ។ កើតឡើង​ហើយ។
 [៥០៧] ចក្ខា​យតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ឃានាយតនៈ។បេ។ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចក្ខា​យតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ទេ​ឬ។ មិនកើត​ឡើង​ហើយ។
 [៥០៨] ឃានាយតនៈ។បេ។ រូបាយតនៈ មនាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ធម្មាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ទេ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង មនាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ទេ​ឬ។ កើតឡើង​ហើយ។
 [៥០៩] ចក្ខា​យតនៈ មិនកើត​ឡើង​ហើយ ក្នុង​ទីណា។បេ។
 [៥១០] ចក្ខា​យតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា សោតាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ អើ។
ថយ | ទំព័រទី ២៦០ | បន្ទាប់