[៥១២] ចក្ខា​យតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ ចក្ខា​យតនៈ របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខា​យតនៈ របស់​ពួក​សុទ្ធាវាស​សត្វ និង​របស់​ពួក​អរូបព្រហ្ម​នោះ មិនកើត​ឡើង​ហើយ​ផង រូបាយតនៈ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ រូបាយតនៈ របស់​សត្វ​ទាំងនោះ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​បញ្ចវោការ​ភព នឹង​មិនកើត​ឡើង ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ រូបាយតនៈ របស់​ពួក​សុទ្ធាវាស​សត្វ និង​របស់​ពួក​អរូបព្រហ្ម​នោះ នឹង​មិនកើត​ឡើង​ផង ចក្ខា​យតនៈ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [៥១៣] ចក្ខា​យតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ ចក្ខា​យតនៈ របស់​អរូបព្រហ្ម​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខា​យតនៈ របស់​ពួក​សុទ្ធាវាស​សត្វ របស់​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព និង​របស់​អសញ្ញ​សត្វ​ទាំងនោះ
ថយ | ទំព័រទី ២៦២ | បន្ទាប់