មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​បញ្ចវោការ​ភព នឹង​មិនកើត​ឡើង ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ធម្មាយតនៈ របស់​ពួក​សុទ្ធាវាស​សត្វ និង​របស់​សត្វ​ទាំងនោះ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព នឹង​មិនកើត​ឡើង​ផង ចក្ខា​យតនៈ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [៥១៥] ឃានាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ឃានាយតនៈ របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឃានាយតនៈ របស់​សត្វ​ទាំងនោះ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព និង​របស់​ពួក​អរូបព្រហ្ម មិនកើត​ឡើង​ហើយ​ផង រូបាយតនៈ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ រូបាយតនៈ របស់​សត្វ​ទាំងនោះ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​កាមាវចរ​ភព នឹង​មិនកើត​ឡើង ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ២៦៤ | បន្ទាប់