មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ រូបាយតនៈ របស់​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព និង​របស់​ពួក​អរូបព្រហ្ម​នោះ នឹង​មិនកើត​ឡើង​ផង ឃានាយតនៈ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [៥១៦] ឃានាយតនៈ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ​ឬ។ ឃានាយតនៈ របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ និង​ជា​អរូ​បាវ​ចរៈ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឃានាយតនៈ របស់​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព និង​ក្នុង​អរូបាវចរ​ភព និង​របស់​ពួក​អសញ្ញ​សត្វ​នោះ មិនកើត​ឡើង​ហើយ​ផង មនាយតនៈ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មនាយតនៈ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ​ឬ។ មនាយតនៈ របស់​សត្វ​ទាំងនោះ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​កាមាវចរ​ភព នឹង​មិនកើត​ឡើង ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ មនាយតនៈ របស់​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូបាវចរ​ភព និង​ក្នុង​អរូបាវចរ​ភព និង​របស់​ពួក​អសញ្ញ​សត្វ​នោះ នឹង​មិនកើត​ឡើង​ផង ឃានាយតនៈ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ២៦៥ | បន្ទាប់