រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​ប្រកបដោយ​សោតៈ មិន​មាន​ចក្ខុ កាល​ច្យុត សោតាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​សោតៈ ប្រកបដោយ​ចក្ខុ កាល​ច្យុត សោតាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង ចក្ខា​យតនៈ រលត់​ទៅ​ផង។
 [៥២២] ចក្ខា​យតនៈ របស់​សត្វ​ណា រលត់​ទៅ ឃានាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ មិន​មាន​ឃានៈ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ ប្រកបដោយ​ឃានៈ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង ឃានាយតនៈ រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​ប្រកបដោយ​ឃានៈ មិន​មាន​ចក្ខុ កាល​ច្យុត ឃានាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ឃានៈ ប្រកបដោយ​ចក្ខុ​ទាំងនោះ កាល​ច្យុត ឃានាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង ចក្ខា​យតនៈ រលត់​ទៅ​ផង។
ថយ | ទំព័រទី ២៧០ | បន្ទាប់