[៥២៥] ចក្ខា​យតនៈ របស់​សត្វ​ណា រលត់​ទៅ ធម្មាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង ចក្ខា​យតនៈ រលត់​ទៅ​ផង។
 [៥២៦] ឃានាយតនៈ របស់​សត្វ​ណា រលត់​ទៅ រូបាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា រលត់​ទៅ ឃានាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​ប្រកបដោយ​រូប មិន​មាន​ឃានៈ កាល​ច្យុត រូបាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ឃានៈ កាល​ច្យុត រូបាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង ឃានាយតនៈ រលត់​ទៅ​ផង។
ថយ | ទំព័រទី ២៧២ | បន្ទាប់