[៥៣១] មនាយតនៈ របស់​សត្វ​ណា រលត់​ទៅ ធម្មាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា រលត់​ទៅ មនាយតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មានចិត្ត កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ តែម​នាយ​តនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចិត្ត កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង មនាយតនៈ រលត់​ទៅ​ផង។
 [៥៣២] ចក្ខា​យតនៈ រលត់​ទៅ ក្នុង​ទីណា។បេ។ (ប្រយោគ ដែល​ប្រកបដោយ​ពាក្យ​ថា ក្នុង​ទីណា គឺ​ក្នុង​ឧប្បាទៈ​ក្ដី ក្នុង​និរោធៈ​ក្ដី ក្នុង​ឧប្បាទៈ និង​និរោធៈ​ក្ដី ប្រហែលៗគ្នា ក្នុង​ទី​ទាំងពួង)។
 [៥៣៣] ចក្ខា​យតនៈ របស់​សត្វ​ណា រលត់​ទៅ​ក្នុង​ទីណា សោតាយតនៈ របស់​សត្វ​នោះ រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។បេ។ ឃានាយតនៈ រូបាយតនៈ មនាយតនៈ ធម្មាយតនៈ រលត់​ទៅ​ដែរ​ឬ។ (សូម្បី​ប្រយោគ ដែល​ប្រកបដោយ​ពាក្យ​ថា របស់​សត្វ​ណា ក្នុង​ទីណា ជា​ពាក្យ​ប្រហែលៗគ្នា បណ្ឌិត​គប្បី​សំដែង​ឲ្យ​ពិស្ដារ​ផង​ចុះ)។
ថយ | ទំព័រទី ២៧៥ | បន្ទាប់