[៥៣៤] ចក្ខា​យតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ សោតាយតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ ប្រកបដោយ​សោតៈ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែ​សោតាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​ចក្ខុ មិន​មាន​សោតៈ កាល​ចាប់បដិសន្ធិ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង សោតាយតនៈ មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​សោតៈ ប្រកបដោយ​ចក្ខុ កាល​ច្យុត សោតាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​សោតៈ មិន​មាន​ចក្ខុ កាល​ចាប់បដិសន្ធិ កាល​ច្យុត សោតាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង ចក្ខា​យតនៈ មិន​រលត់​ទៅ​ផង។
ថយ | ទំព័រទី ២៧៦ | បន្ទាប់