[៥៤២] រូបាយតនៈ របស់សត្វណា មិនរលត់ទៅ មនាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានរូប កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង រូបាយតនៈ មិនរលត់ទៅផង។
[៥៤៣] រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ ពួកសត្វដែលមិនមានរូប កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅដែរឬ។ អើ។