[៥៤៤] មនាយតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ ធម្មាយតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មានចិត្ត កាល​ច្យុត មនាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ទាំងអស់ កាល​ចាប់បដិសន្ធិ មនាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង ធម្មាយតនៈ មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ មនាយតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ដែរ​ឬ។ អើ។
 [៥៤៥] ចក្ខា​យតនៈ មិន​រលត់​ទៅ ក្នុង​ទីណា។បេ។
 [៥៤៦] ចក្ខា​យតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ ក្នុង​ទីណា។បេ។ ប្រយោគ ដែល​ប្រកបដោយ​ពាក្យ​ថា របស់​សត្វ​ណា​ក្ដី របស់​សត្វ​ណា ក្នុង​ទីណា​ក្ដី ជា​ពាក្យ​ប្រហែលៗគ្នា។
 [៥៤៧] ចក្ខា​យតនៈ របស់​សត្វ​ណា រលត់​ហើយ សោតាយតនៈ របស់​សត្វ​នោះ រលត់​ហើយ​ឬ។ អើ។ បុច្ឆា​ជា​អតីត ក្នុង​ឧប្បាទ​វារៈ​ក្ដី ក្នុង​និរោធ​វារៈ​ក្ដី ក្នុង​ឧប្បាទ​និរោធ​វារៈ​ក្តី ជា​អនុលោម​ក្ដី បដិលោម​ក្ដី ប្រហែលៗគ្នា។
ថយ | ទំព័រទី ២៨២ | បន្ទាប់