[៥៤៨] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ សោតាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ អើ។
 [៥៤៩] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ ឃានាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ បណ្ដា​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​រូបាវចរ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​រូបាវចរ​ភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​រលត់​ទៅ​ផង ឃានាយតនៈ នឹង​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ អើ។
 [៥៥០] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ រូបាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ២៨៣ | បន្ទាប់