[៥៥៣] ឃានាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ មនាយតនៈ។បេ។ ធម្មាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ ឃានាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ បណ្ដា​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​រូបាវចរ​ភព នឹង​កាន់​អរូបាវចរ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​រូបាវចរ​ភព នឹង​កាន់​អរូបាវចរ​ភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​រលត់​ទៅ​ផង ឃានាយតនៈ នឹង​រលត់​ទៅ​ផង។
 [៥៥៤] រូបាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ មនាយតនៈ។បេ។ ធម្មាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ រូបាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ បណ្ដា​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​អរូបភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ ធម្មាយតនៈ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ នឹង​រលត់​ទៅ​ផង រូបាយតនៈ នឹង​រលត់​ទៅ​ផង។
ថយ | ទំព័រទី ២៨៥ | បន្ទាប់