[៥៦២] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ សោតាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ដែរ​ឬ។ អើ។
 [៥៦៣] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ឃានាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ដែរ​ឬ។ បណ្ដា​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព កាល​ចូល​ទៅកាន់​រូបាវចរ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​រូបាវចរ​ភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ច្យុត ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ បណ្ដា​ពួក​សត្វ កាល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព និង​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ច្យុត ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង ចក្ខា​យតនៈ នឹង​មិន​រលត់​ទៅ​ផង។
 [៥៦៤] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ រូបាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ២៨៨ | បន្ទាប់