[៥៧៥] ចក្ខា​យតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា ធម្មាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ចក្ខា​យតនៈ របស់​ពួក​អសញ្ញ​សត្វ និង​របស់​ពួក​អរូបព្រហ្ម​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​បរិនិព្វាន ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង ធម្មាយតនៈ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [៥៧៦] ឃានាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ឃានាយតនៈ របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ឃានាយតនៈ របស់​ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​បញ្ចវោការ​ភព និង​របស់​ពួក​អរូបព្រហ្ម​នោះ នឹង​មិន​រលត់​ទៅ​ផង រូបាយតនៈ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ២៩៤ | បន្ទាប់