[៥៧៧] ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ឃានាយតនៈ របស់ពួកសត្វ កាលបរិនិព្វាន និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ទៅផង មនាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។
[៥៧៨] ឃានាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ ឃានាយតនៈ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។