[៥៧៩] រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ រូបាយតនៈ របស់ពួកអរូបព្រហ្មនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន រូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង មនាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ មនាយតនៈ របស់ពួកអសញ្ញសត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។
[៥៨០] រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។
[៥៨០] រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។