[៥៨៤] ឃានាយតនៈ របស់សត្វណា រលត់ទៅ រូបាយតនៈ។បេ។ មនាយតនៈ ធម្មាយតនៈ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ ឃានាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ តែឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយឃានៈ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ឃានាយតនៈ រលត់ទៅផង។
[៥៨៥] រូបាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ រលត់ហើយដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា រលត់ហើយ រូបាយតនៈ របស់សត្វនោះ រលត់ទៅដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលប្រកបដោយរូប កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង រូបាយតនៈ រលត់ទៅផង។