[៥៩០] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងសុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង រូបាយតនៈ រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព កាលច្យុតចាកកាមាវចរភព និងពួកអសញ្ញសត្វ រូបាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ រលត់ហើយផង ចក្ខាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៥៩១] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ