កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ច្យុត ធម្មាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង ចក្ខា​យតនៈ រលត់​ទៅ​ផង ក្នុង​ទីនោះ។
 [៥៩៣] ឃានាយតនៈ របស់​សត្វ​ណា រលត់​ទៅ ក្នុង​ទីណា រូបាយតនៈ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា រលត់​ហើយ ក្នុង​ទីណា ឃានាយតនៈ របស់​សត្វ​នោះ រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ឃានៈ កាល​ចូល​ទៅកាន់​កាមាវចរ​ភព និង​ពួក​សត្វ​ជា​រូ​បាវ​ចរៈ កាល​ច្យុត​ចាក​កាមាវចរ​ភព រូបាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ទីនោះ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ឃានៈ កាល​ច្យុត រូបាយតនៈ របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង ឃានាយតនៈ រលត់​ទៅ​ផង ក្នុង​ទីនោះ។
 [៥៩៤] ឃានាយតនៈ របស់​សត្វ​ណា រលត់​ទៅ ក្នុង​ទីណា មនាយតនៈ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ៣០៤ | បន្ទាប់