[៦០២] ចក្ខា​យតនៈ មិន​រលត់​ទៅ ក្នុង​ទីណា។បេ។
 [៦០៣] ចក្ខា​យតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ ក្នុង​ទីណា សោតាយតនៈ របស់​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ កាល​ចូល​ទៅកាន់​បញ្ចវោការ​ភព កាល​ច្យុត​ចាក​កាមាវចរ​ភព ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​សោតាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​ចូល​ទៅកាន់​សុទ្ធាវាស និង​ពួក​អសញ្ញ​សត្វ និង​ពួក​អរូបព្រហ្ម ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង សោតាយតនៈ មិន​រលត់​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា មិន​រលត់​ហើយ ក្នុង​ទីណា ចក្ខា​យតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​កាល​បរិនិព្វាន ក្នុង​សុទ្ធាវាស សោតាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស និង​ពួក​អសញ្ញ​សត្វ និង​ពួក​អរូបព្រហ្ម សោតាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ​ផង ចក្ខា​យតនៈ មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ៣០៩ | បន្ទាប់