ពួកសត្វដែលមិនមានចក្ខុ កាលចូលទៅកាន់បញ្ចវោការភព និងពួកអរូបព្រហ្ម កាលច្យុតចាកកាមាវចរភព ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកអសញ្ញសត្វ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វាន មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ មនាយតនៈ របស់ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ហើយផង ចក្ខាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។
[៦០៧] ចក្ខាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ