[៦១១] រូបាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកអរូបព្រហ្ម កាលចូលទៅកាន់បញ្ចវោការភព រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស ពួកសត្វកាលចូលទៅកាន់អសញ្ញសត្វនោះ រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង មនាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វានក្នុងសុទ្ធាវាស កាលច្យុតចាកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស និងពួកសត្វកាលចូលទៅកាន់អសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង រូបាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។