[៦១៣] មនាយតនៈ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានចិត្ត កាលចាប់បដិសន្ធិ កាលច្យុត មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វកាលចូលទៅកាន់សុទ្ធាវាស មនាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងសុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស ធម្មាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង មនាយតនៈ មិនរលត់ទៅផង ក្នុងទីនោះ។