[៦១៤] ចក្ខា​យតនៈ របស់​សត្វ​ណា រលត់​ទៅ សោតាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ បណ្ដា​ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​បញ្ចវោការ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ តែ​សោតាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ក្រៅ​នេះ ដែល​ប្រកបដោយ​ចក្ខុ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង សោតាយតនៈ នឹង​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត សោតាយតនៈ របស់​សត្វ​ណា នឹង​រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​ចក្ខុ កាល​ចាប់បដិសន្ធិ កាល​ច្យុត សោតាយតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​ប្រកបដោយ​ចក្ខុ កាល​ច្យុត សោតាយតនៈ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង ចក្ខា​យតនៈ រលត់​ទៅ​ផង។
ថយ | ទំព័រទី ៣១៨ | បន្ទាប់