[៦១៥] ចក្ខា​យតនៈ របស់​សត្វ​ណា រលត់​ទៅ ឃានាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ បណ្ដា​ពួក​សត្វ កាល​បរិនិព្វាន​ក្នុង​បញ្ចវោការ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​រូបាវចរ​ភព និង​កាន់​អរូបាវចរ​ភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ក្រៅ​នេះ ដែល​ប្រកបដោយ​ចក្ខុ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង ឃានាយតនៈ នឹង​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត ឃានាយតនៈ របស់​សត្វ​ណា។បេ។
 [៦១៦] ចក្ខា​យតនៈ របស់​សត្វ​ណា រលត់​ទៅ រូបាយតនៈ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ដែរ​ឬ។ បណ្ដា​ពួក​សត្វ កាល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ក្រៅ​នេះ ដែល​ប្រកបដោយ​ចក្ខុ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង រូបាយតនៈ នឹង​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា។បេ។
ថយ | ទំព័រទី ៣១៩ | បន្ទាប់