[៦១៧] ចក្ខាយតនៈ របស់សត្វណា រលត់ទៅ មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយចក្ខុ កាលច្យុត ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង ធម្មាយតនៈ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ចក្ខាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។បេ។
[៦១៨] ឃានាយតនៈ របស់សត្វណា រលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅដែរឬ។ បណ្ដាពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព ពួកសត្វណា ចូលទៅកាន់អរូបភពហើយ នឹងបរិនិព្វាន សត្វទាំងនោះ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលច្យុត