មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលចាប់បដិសន្ធិ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែចក្ខាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចក្ខុ កាលច្យុត ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅផង ចក្ខាយតនៈ រលត់ទៅផង ក្នុងទីនោះ។
[៦២៨] ឃានាយតនៈ របស់សត្វណា រលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វានក្នុងកាមាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ ដែលប្រកបដោយឃានៈ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ រលត់ទៅផង រូបាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា (រលត់ទៅ) ក្នុងទីណា។បេ។