កាល​ច្យុត រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង ចក្ខា​យតនៈ មិន​រលត់​ទៅ​ផង។
 [៦៣៦] ចក្ខា​យតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ មនាយតនៈ។បេ។ ធម្មាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ទេ​ឬ។ ពួក​សត្វ​ដែល​មិន​មាន​ចក្ខុ កាល​ចាប់បដិសន្ធិ កាល​ច្យុត ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែ​ធម្មាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ ពួក​សត្វ​កាល​បរិនិព្វាន​ក្នុង​អរូបភព ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង ធម្មាយតនៈ នឹង​មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត ធម្មាយតនៈ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ចក្ខា​យតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ទេ​ឬ។ ពួក​សត្វ កាល​បរិនិព្វាន ក្នុង​បញ្ចវោការ​ភព ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ តែ​ចក្ខា​យតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ កាល​បរិនិព្វាន ក្នុង​អរូបភព ធម្មាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង ចក្ខា​យតនៈ មិន​រលត់​ទៅ​ផង។
ថយ | ទំព័រទី ៣៣២ | បន្ទាប់