[៦៣៧] ឃានាយតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ រូបាយតនៈ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ទេ​ឬ។ ពួក​សត្វ​ទាំងអស់ ដែល​មិន​មាន​ឃានៈ កាល​ចាប់បដិសន្ធិ កាល​ច្យុត ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែ​រូបាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ ពួក​សត្វ កាល​បរិនិព្វាន ក្នុង​រូបាវចរ​ភព និង​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង រូបាយតនៈ នឹង​មិន​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត រូបាយតនៈ របស់​សត្វ​ណា មិន​រលត់​ទៅ ឃានាយតនៈ របស់​សត្វ​នោះ មិន​រលត់​ទៅ​ទេ​ឬ។ បណ្ដា​ពួក​សត្វ កាល​បរិនិព្វាន ក្នុង​កាមាវចរ​ភព ពួក​សត្វ​ណា ចូល​ទៅកាន់​អរូបភព​ហើយ នឹង​បរិនិព្វាន សត្វ​ទាំងនោះ កាល​ច្យុត រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ តែ​ឃានាយតនៈ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ កាល​បរិនិព្វាន ក្នុង​រូបាវចរ​ភព និង​ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​អរូបភព រូបាយតនៈ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង ឃានាយតនៈ មិន​រលត់​ទៅ​ផង។
ថយ | ទំព័រទី ៣៣៣ | បន្ទាប់