[៦៣៨] ឃានាយតនៈ របស់សត្វណា មិនរលត់ទៅ មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានឃានៈ កាលចាប់បដិសន្ធិ កាលច្យុត ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វកាលបរិនិព្វានក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ឃានាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ ពួកសត្វកាលបរិនិព្វានក្នុងកាមាវចរភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វកាលបរិនិព្វានក្នុងរូបាវចរភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ឃានាយតនៈ មិនរលត់ទៅផង។