[៦៣៩] រូបាយតនៈ របស់សត្វណា មិនរលត់ទៅ មនាយតនៈ។បេ។ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ ពួកសត្វទាំងអស់ ដែលមិនមានរូប កាលចាប់បដិសន្ធិ កាលច្យុត រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ ពួកសត្វ កាលបរិនិព្វានក្នុងអរូបភព រូបាយតនៈ របស់សត្វទាំងនោះ មិនរលត់ទៅផង ធម្មាយតនៈ នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ ពួកសត្វកាលបរិនិព្វានក្នុងបញ្ចវោការភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វកាលបរិនិព្វានក្នុងអរូបភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង រូបាយតនៈ មិនរលត់ទៅផង។
[៦៤០] មនាយតនៈ របស់សត្វណា មិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ នឹងរលត់ទៅ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ រលត់ទៅ។
[៦៤០] មនាយតនៈ របស់សត្វណា មិនរលត់ទៅ ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ នឹងរលត់ទៅ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ មនាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅទេឬ។ រលត់ទៅ។