មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់បញ្ចវោការភព និងពួកអរូបព្រហ្ម ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាបញ្ចវោការៈ និងពួកអសញ្ញសត្វនោះ ក្រៅនេះ នឹងរលត់ទៅផង រូបាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។
[៧២៥] មនាយតនៈ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចាប់បដិសន្ធិ និងពួកអសញ្ញសត្វ ធម្មាយតនៈ របស់សត្វទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ធម្មាយតនៈ របស់ពួកសត្វជាចតុវោការៈ និងជាបញ្ចវោការៈនោះ ក្រៅនេះ នឹងរលត់ទៅផង មនាយតនៈ នឹងកើតឡើងផង ក្នុងទីនោះ។